កាលបរិច្ឆេទ: ០៣ តុលា ២០២២
កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសសេណេហ្គាល់បានប្រារព្ធពិធីបុណ្យសាសនាដ៏ធំ និងដ៏សំខាន់មួយប្រចាំឆ្នាំឈ្មោះថា Magal de Touba។ អ្នកចូលរួមរាប់លាននាក់មកពីគ្រប់តំបន់នៃប្រទេសសេណេហ្គាល់ និងមកពីបរទេសបានមកជួបជុំគ្នាក្នុងពិធីបុណ្យសាសនានេះ នៅព្រះវិហារ Cheikh Ahmadou Bamba។
បុណ្យ Magal មិនត្រឹមតែជាឱកាសមួយសម្រាប់សាសនិកសម្តែងភក្តីភាព និងការគោពប្រតិបត្តិចំពោះមេដឹកនាំសាសនា Cheikh Ahmadou Bamba ប៉ុណ្ណោះទេ តែវាក៏ជានិមិត្តរូបនៃការចែករម្លែក សាមគ្គីភាព និងការចេះជួយគ្នាទៅវិញទៅមកផងដែរ។
ម្នាក់ៗចូលរួមចំណែកទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួនដើម្បីធានាឲ្យអ្នកធ្វើធម្មយាត្រាទទួលបានការស្នាក់នៅយ៉ាងសុខស្រួល។ ស្ថិតក្នុងបរិបថនេះ សមាគម TA M (Touba Assistance Médicale) ដែលមានជំនាញខាងផ្តល់សេវាព្យាបាលប្រកបដោយគុណភាព បានរៀបចំឲ្យមានការពិគ្រោះជំងឺដោយឥតគិតថ្លៃនៅក្នុងពិធីបុណ្យសាសនានេះ ទៅដល់ក្រុមគ្រួសារអ្នកធ្វើធម្មយាត្រារាប់ពាន់រាប់ម៉ឺននាក់ដែលត្រូវការសេវាព្យាបាលគ្រប់ប្រភេទ។ ក្នុងឱកាសនោះដែរ សមាគម TA M បានបង្កើតកន្លែងពិគ្រោះជំងឺយ៉ាងហោចណាស់ចំនួនប្រាំកន្លែង។
ដោយគោរពតាមគោលការណ៍របស់ខ្លួនក្នុងការជួយសម្រួលឲ្យមនុស្សភាគច្រើនទទួលបានឱសថដែលមានប្រសិទ្ធភាព និងគុណភាពខ្ពស់នោះ សហគ្រាសផលិតឱសថប៉េប៉េអឹម បានជ្រើសរើសថ្ងៃប្រារព្ធបុណ្យសាសនា Magal ឆ្នាំ២០២២ ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ជាមួយសមាគម TAM តាមរយៈការផ្តល់ជាអំណោយទៅដល់សមាគមនេះនូវកញ្ចប់ថ្នាំគីណាល់យ៉ាងច្រើនលើសលប់ដែលជាផលិតផលឈានមុខគេនៅលើទីផ្សារ។ សមាគម TAM សាទរចំពោះគំនិតផ្តួចផ្តើមនេះ និងបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការរឹតចំណងទាក់ទងភាពជាដៃគូដ៏មានសារសំខាន់សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋសេណេហ្គាល់ទាំងមូល។ កិច្ចសហការថ្មីនេះនឹងអាចធ្វើឲ្យផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមមានគេស្គាល់ច្រើន និងអាចឲ្យគ្រូពេទ្យនៅទីក្រុង Touba ចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ឱសថរបស់ប៉េប៉េអឹម។ ក្រៅពីពិធីបុណ្យសាសនានេះ ទីក្រុង Touba ជាទីក្រុងធំទីពីរដែលមានប្រជាជនរស់នៅច្រើនជាងគេ បន្ទាប់ពីទីក្រុងដាកា៕